រាជធានីភ្នំពេញ ៖ នៅនាយកដ្ឋានអង្គរក្ស ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី , ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាំដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ, ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ, ក្រុមការងារអគ្គិសនីកម្ពុជា, ក្រុមការងារសុខាភិបាល, អាជ្ញាធររាជធានីភ្នំពេញ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនទៀតផងដែរ។