ខេត្តព្រះវិហារ ៖ នាព្រឹក.ថ្ងៃ សុក្រ ៨កើត ខែ កក្តិក ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានដឹកនាំលោក លោកស្រី ស្នងការរង លោកនាយការិយាល័យ និងលោកអធិការក្រុង/ស្រុកទាំង ០៨ ចូលរួមមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សា ។
ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវក្រុមព្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវប្រធានអង្គភាពចំណុះខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត មេបញ្ជាការ បញ្ជាការងកងកម្លាំងទាំង ០៣ អភិបាលក្រុង/ស្រុកទាំង ០៨ ក្រុមប្រឹក្សាក្រុង/ស្រុកទាំង ០៨ លោកគ្រួ អ្នកគ្រួ យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ យុវជន ស.ស.យ.ក និងប្រជាពលរដ្ឋជាច្រើន ។
ក្នុងពិធីនេះដែរ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តបានអានសារលិខិត ដើម្បីសម្តែងនូវទឹកចិត្ត សោមនស្សរីករាយអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្រ្ត ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំង នាថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ នូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិដ៏ឧត្តុងឧត្តម នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាណទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជូនអង្គពិធី៕