General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អញ្ជើញចូលរួមកិច្ចប្រជុំស្តាប់បទបង្ហាញស្តីពីទីតាំងសាងសង់ថ្មីអគារអង្គភាពចំណុះក្រសួងមហាផ្ទៃ

Loading

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តាប់បទបង្ហាញស្តីពីទីតាំងសាងសង់អគារថ្មី របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ចំណុះក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ៕