General Commissariat of National Police
.

លោកឧត្ដមសេនីយ៍ទោ ខូវ លី បានអញ្ជើញចុះត្រួតពិនិត្យល្បាតការពារ នៅបរិវេណសួនច្បារ និងដងផ្លូវសំខាន់ៗ ក្នុងឱកាសការប្រារព្ធពិធីបុណ្យអុំទូកប្រចាំឆ្នាំ

Loading

ឧត្ដរមានជ័យ៖ នៅយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យល្បាតការពារ នៅបរិវេណសួនច្បារ និងដងផ្លូវសំខាន់ៗ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងឱកាសការប្រារព្ធពិធីបុណ្យអុំទូកប្រចាំឆ្នាំ និងការតាំងពិពណ៌លក់ ផលិតផល នៅបរិវេណសួនច្បារ មុខសាលាខេត្ត។ ក្នុងនោះដែរលោកស្នងការ ក៏បានធ្វើការចុះត្រួតពិនិត្យមើលកម្លាំងការពារ នៅតាមគោលដៅនីមួយៗ ដើម្បីពង្រឹង និងទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចកើតឡើងដោយយថាហេតុ៕