General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំកងកម្លាំងនគរបាល គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

Loading

ខេត្តកែប ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប អញ្ជើញដឹកនាំកងកម្លាំងនគរបាល គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តកែប។ 

អញ្ជើញចូលរួមក្នុងពិធីគោរពទង់ជាតិ រួមមាន លោក លោកស្រី ស្នងការរង ទទួលផែនការងារជំនាញ លោក លោកស្រីស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ លោក លោកស្រី នាយ នាយរងការិយាល័យ ព្រមទាំងមន្ត្រីកងកម្លាំងនគរបាលចំនួន ២២៧នាក់៕