General Commissariat of National Police
.

លោកឧត្ដមសេនីយ៍ទោ ស ថេង ដឹកនាំកងកម្លាំងគោរពទង់ជាតិ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

Loading

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ គោរពទង់ជាតិ ដោយមានការអញ្ជើញចូលរួមរបស់លោកស្នងការរង លោកអនុប្រធានផែន លោកនាយ នាយរងការិយាល័យ លោកនាយ នាយរងផ្នែកនិងមន្រ្តីតាមបណ្ដាផែនការងារជំនាញដែលមានកម្លាំងចូលរួមសរុបចំនួន១៧៥នាក់។

ក្នុងឱកាសនេះដែរលោកស្នងការក៏បានមានប្រសាសន៍ ក្រើនរំលឹក និងជម្រុញដល់កម្លាំងចុះបំពេញតួនាទីភារកិច្ចនៅតាមមូលដ្ឋាន ជួបជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវមានអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារ ម៉ឺងម៉ាត់នឹងការងារ មិនត្រូវប្រើប្រាស់ពាក្យសម្តីមិនគួរគប្បី ទៅកាន់ពួកគាត់ ដែលធ្វើបាត់បង់គុណតម្លៃនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត បាត់បង់ការជឿទុកចិត្តពីប្រជាពលរដ្ឋ ទន្ទឹមនេះកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងឡើងវិញនៅការចូលរួមគោរពទង់ជាតិ រៀងរាល់ថ្ងៃចន្ទឲ្យបានគ្រប់ៗគ្នា និងចូលរួមសម្អាតអនាម័យបរិស្ថាននៅស្នងការដ្ឋានរៀងរាល់ថ្ងៃសុក្រជាប្រចាំ៕