General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ម៉ែន លី អញ្ជើញដឹកនាំសហការីចូលរួមដង្ហែអង្គកឋិនទានទៅវត្តស្រែរនោង

Loading

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញដឹកនាំសហការីចូលរួមដង្ហែអង្គកឋិនទានទៅវត្តស្រែរនោង ស្ថិតក្នុងភូមិថ្មី ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ព្រមនាំយកបច្ច័យអមត្រៃយ៍ចំនួន ២៤,០២០,០០០៛ (ម្ភៃបួនលានពីរម៉ឺនរៀល) ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា៕