ឧត្ដរមានជ័យ៖ នៅថ្ងៃសៅរ៍ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្ដឧត្ដរមានជ័យ កម្លាំង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន អប់រំណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្រ្ត ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ៕