General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ចាត់ក្រុមការងារនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១៣ នៃអធិការដ្ឋាននគរបាលស្រុកចំនួន០៣

Loading

ពោធិ៍សាត់ ៖ នៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បានចាត់ក្រុមការងារនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១៣ នៃអធិការដ្ឋាននគរបាលស្រុកចំនួន០៣ ដោយបែងចែកជា០២ក្រុម រួមមាន៖

១-ក្រុមទី១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ែន ចាន់ណា អនុប្រធាន​នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យៈ
-អធិការដ្ឋាននគរបាលស្រុកបាកាន (៣ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បឹងបត់កណ្ដោល និងត្រពាំងជង
-អធិការដ្ឋាននគរបាលស្រុកកណ្ដៀង (៥ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជុំ វាល អង្លង់វិល ស្រែស្ដុក និងកណ្ដៀង

២-ក្រុមទី២ ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ចុះត្រួតពិនិត្យៈ
-អធិការដ្ឋាននគរបាលស្រុកវាលវែង (៥ប៉ុស្តិ៍): ប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ អន្លង់រាប ថ្មដា អូរសោម និងក្រពើពីរ

បានជួបសមាសភាពអ្នកពាក់ព័ន្ធសរុបចំនួន ១០៤នាក់ ស្រី ១៦នាក់ (មន្ត្រីនគរបាលប៉ុស្តិ៍ៈ ៧១នាក់ ស្រី ១៦នាក់)៕