General Commissariat of National Police
.

ការប្រកួតវោហាកុសល ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» នៅសាលាបញ្ញាសាស្រ្តសាខាគួរស្រូវ ឈានដល់វគ្គផ្ដាច់ព្រ័ត្រ

Loading

(ខេត្តកណ្តាល)៖ ការវោហាកុសល ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» នៅសាលាបញ្ញាសាស្រ្តសាខាគួរស្រូវ ខេត្តកណ្ដាល បានឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

វគ្គប្រកួតផ្តាច់ព្រ័ត្រនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈយុទ្ធនាការយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

វគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីប្រកួតវោហាកុសលនេះ ត្រូវឆ្លងកាត់ការឲ្យពិន្ទុដ៏សុក្រឹត ពីគណៈកម្មការទាំង៥រូប ក្នុងនោះក្រុមការងាររបស់ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង អមដោយ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានចូលរួមនៅក្នុងពិធីប្រកួតនេះ ជាគណៈកម្មការដាក់ពិន្ទុនិងក្រុមការងារផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ App NoDrug៕