កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នៃ ចារី អភិបាលរង តំណាង ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលមានសមាសភាពចូលរួមពី អនុប្រធានសេនាធិការ ប្រធាន អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នងការ ស្នងការរង នាយការិយាល័យជំនាញពាក់ព័ន្ធ អធិការក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងសិក្ខាកាមសរុបចំនួន ១៩២នាក់ ស្រី៣១នាក់ (សិក្ខាកាម ៧១នាក់ ស្រី៣០នាក់)៕