General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញក្នុងពិធីសមាគមកាយប្ញទ្ធិនារីកម្ពុជា បើកការបោះជំរំដ៏ធំ ប្រចាំឆ្នាំ២០២៤ រយៈពេល ៤ថ្ងៃ នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី

Loading

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែ​កត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ លោកឧត្តម​សេនី​យ៍ទោ ឡោ សុខា ស្នងការនគបាលខេត្តមណ្ឌល​គិរី បានអញ្ជើញចូលរួមក្នុងពិធី បោះជំរំដ៏ធំប្រចាំ​ឆ្នាំ​២០២៤ រយះពេល០៤ថ្ងៃ នៅខេត្តមណ្ឌ​លគិ​រី។ កាបោះជំរំក្នុងរយះពេល​៤ថ្ងៃ ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា រួមទាំងសមាជិការបស់សមាគមកាយប្ញទ្ធិនារីទាំង ៦​សា​ខា រួមមាន៖ សាខាក្រុងភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី ព្រមទាំងមានកាអញ្ជើញចូលរួមពី ឯកឧត្តម ថង សាវុន អភិបាលនៃគណះអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក​ជំទាវ​។

ថ្លែងក្នុងពិធីបោះជំរំ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជាបានថ្លែងថា៖
ថ្ងៃនេះជាថ្ងៃទី១ នៃការបោះជំរំប្រចាំ ឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា គណៈកម្មការសមាគមបានដឹកនាំក្រុមការងារស្ម័គ្រចិត្ត ទាំងសមាជិកាគាំទ្រ និងសមាជិកាសកម្ម ព្រមទាំងមានការចូលរួមជួយពីកម្លាំងស្ម័គ្រចិត្ត នៃកាយប្ញទ្ធិជាតិប្រចាំខេត្តមណ្ឌលគិរី បានរៀបចំទីតាំងបោះជំរំ ព្រមទាំងតម្លើងតង់ស្នាក់នៅ សម្រាប់ប្អូនៗ កុមារី និងយុវតី ដែលជាសមាជិកាសកម្មរបស់សមាគមដែលបានចូលរួមបោះជំរំនាពេលនេះ។

ការបោះជំរំប្រចាំឆ្នាំនេះ នឹងមានសកម្មភាពសំខាន់ៗ ជាច្រើនក្នុងការតម្រង់ទិស កុមារី និងយុវតី ដែលជាអនាគតអ្នកដឹកនាំ នៅក្នុងសង្គម ព្រមទាំងមានរៀបចំនូវសកម្មភាពជួយសង្គម និងសកម្មភាពកម្សាន្តសប្បាយជាច្រើន ដែលបង្កប់នូវចំណេះដឹង និងការអប់រំសម្រាប់ប្អូនៗផងដែរ។ សកម្មភាពសំខាន់ៗ នៅថ្ងៃទីមួយក្នុងទីលានជំរំ ប្អូនៗ កុមារី និងយុវតីទទួលបានការតម្រង់ទិសពីគ្រូបង្គោល នូវវិន័យ និងបទបញ្ជាដែលអនុវត្តក្នុងជំរំ ការអប់រំចិត្ត ព្រមទាំងបង្ហាត់បង្រៀនប្អូនៗ ទាក់ទងនឹងការតម្លើងតង់ស្នាក់ក្នុងជំរំ។ ដោយឡែកពិធីបើកជំរំ ប្រចាំឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃស្អែក ទី០១ ខែវិច្ឆិកា ក្រោមវត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា។ គួរជម្រាបជូនថា នាល្ងាច ថ្ងៃទី៣១ ខែ​តុលា នេះ លោកជំទាវអគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ក៏បានអញ្ជើញចុះ ពិនិត្យមើលទីតាំងជំរំ ព្រមទាំងបានសំណេះសំណាលជាមួយប្អូនៗ សមាជិកាទាំ ៦សាខា ដែលចូលរួមបោះជំរំនាពេលនេះ៕