General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព និងប្រគល់ភារកិច្ចជូនក្រុមការងារតាមដាន ការអនុវត្តចំណាររបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ

Loading

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព និងប្រគល់ភារកិច្ចជូនក្រុមការងារតាមដាន ការអនុវត្តចំណាររបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អនុប្រធានសេនាធិការដ្ឋាន ,អនុប្រធាននាយកដ្ឋាន ,នាយ នាយរងការិយាល័យ ដែលមានឈ្មោះក្នុងសេចក្តីសម្រេចលេខ ២៥៨ សសរ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ៕