សៀមរាប ៖ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទី លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ អួង សំអុង នាយរងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ ដែលមានជំងឺដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបាននាំយកនូវថវិកាឧបត្ថម្ភមួយចំនួន ដើម្បីជួយសម្រាលក្នុងការព្យាបាលជំងឺផងដែរ ។
នៅក្នុងឱ្យកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់លោកឧត្តមសេនីយ៍ទោ ស្នងការ និងជូនពរឲ្យលោកវរសេនីយ៍ទោ ឆាប់បានជាសះស្បើយឡើងវិញ ៕