General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ

Loading

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំលោក លោកស្រីស្នងការរង លោកអធិការនគរបាលក្រុង ស្រុកទាំង៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧១ ចូលរួម កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលការងារ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង  ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ដ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្ដម អម សុភា អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ លោកអភិបាលក្រុង-ស្រុកទាំង៨ លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខត្ត សរុបរួម ៤២៩ រូបអញ្ជើញចូលរួមផងដែរផងដែរ ៕