General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានរៀបចំមន្រ្តីនគរបាលបញ្ចុះកម្លាំងទៅតាមគោលដៅសំខាន់ៗ ការពាររក្សាសន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាពជូនថ្នាក់ដឹកនាំ​

Loading

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែ​អស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធស​ករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០​២៤​នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ចុះកម្លាំងមន្រ្តីនគរបាល និងកម្លាំងអន្តរាគមន៍ កម្លាំងអធិការក្រុងស្រុក ចាប់ពីព្រំប្រទល់ ឆ្នែងស្រុកកែវសីមា រហូតមកដល់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គ​ស្នងការសមាគមន៍កាយរិទ្ធនារីកម្ពុជាដែលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបោះជំរំប្រចាំ ឆ្នាំ២០២៤ នៃសមាគមន៍កាយរិទ្ធនារីកម្ពុជានៅក្រុងសែនមនោរម្យ ខេត្តមណ្ឌល​គិរី។

ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោស្នងការបានរៀបចំ កងកម្លាំងមន្រ្តីនគរបាលប្រើប្រាស់កម្លាំងសរុប ចំនួន ៦៤៦នាក់ ទាំងកម្លាំងមន្រ្តីនគរបាលខេត្ត និងកម្លាំងសេនាវរសេនាតូច ទាំង០២ ព្រមទាំងកម្លាំងលោកអធិ​ការនគរបាលក្រុងស្រុក ទៅតាមចំណុចគោល​ដៅសំខាន់ៗ ក្នុងគោលបំណងការពារ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំប្រកបដោយសុវត្ថិភាព៕