កោះកុង៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣០នាទីព្រឹក ស្នងការដ្ឋាននគរបាលខេត្តកោះកុង មានពិធីប្រគល់-ទទួល ឯកសណ្ឋាន លក្ខណៈសញ្ញាសក្តិ សម្ភារៈប្រើប្រាស់ សម្ភារៈការិយាល័យ និងគ្រឿងសង្ហារឹម ជាគោលរបបរបស់កងកម្លាំងនគរបាលជាតិប្រចាំឆ្នាំ ២០២៤ និងប្រេងម៉ាស៊ីនប្រចាំឆ្នាំ ២០២៥ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប្រា បញ្ញា អនុប្រធាននាយកដ្ឋានភស្តុភារ និងសម្ភារៈបច្ចេកទេស និងលោកវរសេនីយ៍ឯក ចាន់ បូរី ស្នងការរង ផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ៕