General Commissariat of National Police
.

នាយករដ្ឋមន្ត្រី ​លីបង់ ​និយាយ​ថា ប្រទេស​លីបង់ និងអ៊ីស្រាអែល​ អាច​យល់ព្រម​បទ​ឈប់​បាញ់​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃខាងមុខ

Loading

JERUSALEM/BEIRUT, Oct 29 (Reuters) – កាលពីថ្ងៃពុធ រដ្ឋមន្ត្រីលីបង់ បានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល នឹងត្រូវបានប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈដែលទូរទស្សន៍រដ្ឋាភិបាលអ៊ីស្រាអែល បានចុះផ្សាយនូវអ្វីដែលខ្លួនបាននិយាយថា ជាសេចក្តីព្រាងកិច្ចព្រមព្រៀង បទឈប់បាញ់ដំបូងរយៈពេល ៦០ថ្ងៃ។

ឯកសារដែលទូរទស្សន៍ Kan បានផ្សព្វផ្សាយជាសំណើ ដែលលេចធ្លាយសរសេរដោយទីក្រុងវ៉ាស៊ីនតោន ដោយបាននិយាយថា អ៊ីស្រាអែលនឹងដកកងកម្លាំងរបស់ខ្លួន ចេញពីលីបង់ក្នុងសប្តាហ៍ដំបូងនៃបទឈប់បាញ់រយៈពេល ៦០ថ្ងៃ។ សំណើនោះស្របជាមួយនឹងព័ត៌មានលម្អិតដែលបានរាយការណ៍ ដោយសារព័ត៌មាន ផ្អែកលើប្រភព០២ដែលដឹងពីបញ្ហានេះ។

នាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati បាននិយាយថា លោកមិនជឿថា កិច្ចព្រមព្រៀង០១អាចនឹងកើតឡើងមុន ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារនោះទេ។ ប៉ុន្តែលោកបាននិយាយថា លោកកាន់តែមានសុទិដ្ឋិនិយម បន្ទាប់ពីបាននិយាយ ជាមួយបេសកជនសហរដ្ឋអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Amos Hochstein កាលពីថ្ងៃពុធ ដែលនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍។

លោក Mikati បានប្រាប់ទូរទស្សន៍ Al Jadeed របស់ប្រទេសលីបង់ថា “ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោក Hochstein បានស្នើមកខ្ញុំថា យើងអាចឈានដល់កិច្ចព្រមព្រៀងមួយមុនដំណាច់ខែ និងមុនថ្ងៃទី០៥ ខែវិច្ឆិកា”៕