សៀមរាប ៖ ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តសៀមរាប បានចាត់ លោកឧត្តមសេនីយ៍ត្រី សឿន សេន ដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី បាននាំយកនូវថវិកាសរុបចំនួន ៨,០០០,០០០៛ (ប្រាំបីលានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ០២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០៛ (បួនលានរៀល)៖
១.ឈ្មោះ ខៀវ ខៅ ភេទប្រុស អាយុ ៧៩ឆ្នាំ អត្តលេខ RA07001832 (និវត្តជន) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
២.ឈ្មោះ យី គុណ ភេទប្រុស អាយុ ៦៦ឆ្នាំ អត្តលេខ RA20001574 (និវត្តជន) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនោះ លោកឧត្តមសេនីយ៍ត្រី និងក្រុមការងារ ក៏បានសំណេះសំណាលរំលែកទុក្ខ និងអាននូវលិខិតចូលរួមមរណទុក្ខរបស់គណៈកម្មាធិការ ស.អ.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ ៕