General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៣០ ខែតុលា រកឃើញយានយន្តល្មើសចំនួន ៤៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ២១២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៩៤គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ២៤៤គ្រឿង និងម៉ូតូ ៣៤៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤៥៤គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ១៩៧គ្រឿង និងម៉ូតូ ២៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

តាមរបាយការណ៍លទ្ធផលរយៈពេល៣០ថ្ងៃ ពីថ្ងៃទី១-៣០ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៨,៧៧៧គ្រឿង, រថយន្តធំ ១៤៦គ្រឿង, រថយន្តតូច ៣,២៩៤គ្រឿង, ម៉ូតូ ៥,៣៣៧គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៦៣៧គ្រឿង, រថយន្តធំ ៩៨គ្រឿង, រថយន្តតូច ២,២២២គ្រឿង និងម៉ូតូ ៤,៣១៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕