General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ស ស៊ីណា ដង្ហែអង្គកឋិនទានសាមគ្គី ទៅវត្តសុវណ្ណរង្សីបារមីកញ្ជ្រៀចធំ ប្រមូលបច្ច័យបាន២០ម៉ឺនដុល្លារ សម្រាប់កសាងវត្ត

Loading

ព្រៃវែង ៖ ព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរវាលជាតិ និងលោកជំទាវ ស ស៊ីណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅក្នុងពុទ្ធសីមាវត្តសុវណ្ណរង្សីបារមីកញ្ជ្រៀចធំ ស្ថិតនៅភូមិកញ្ជ្រៀច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរវាលជាតិ និងលោកជំទាវ ស ស៊ីណា បានប្រគេនបច្ច័យដែលបានពីអង្គកឋិនមហាសាមគ្គី ប្រគេនព្រះសង្ឃតម្កល់ទុកកសាងក្នុងទីអារាមចំនួន ២០ម៉ឺនដុល្លារ៕