កំពង់ស្ពឺ ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ទទួលអំណោយពីលោកជំទាវ ហ៊ោ ខាន់ អគ្គនាយក ក្រុមហ៊ុនលនស៊ីធីគ្រុប លោកឧកញ៉ា លន លាងហុង ព្រមទាំងលោកស្រីនាយិកា លន ល័យហេង ទឹកបរិសុទ្ធចំនួន ១០០កេស កូកាកូឡា ៣០កេស គោជុល ២០កេស និងថវិកា ១,០០០$
ដើម្បីចូលរួមឧបត្ថម្ភក្រុមកីឡាស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងនាមកងកម្លាំងនគរបាលខេត្ដកំពង់ស្ពឺ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសដែលលោកឧកញ៉ា លោក លោកស្រី ចូលរួមធ្វេីការបរិចាកនិងឧបត្ថម្ភ ដល់កងកម្លាំងនគរបាលនាឱកាសនេះ សូមលោកឧកញ៉ា និងសហការីទទួលបានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងកិច្ចដំណេីរការទាំងការងារ និងអាជីវកម្ម ៕