កំពង់ធំ៖ ដោយអនុវត្តតាមទិសដៅ លោកស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំតាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ក៏ដូចជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨១ ឃុំ-សង្កាត់ ត្រូវពង្រឹងរបៀបរបបកិច្ចប្រជុំ ជាប្រចាំ ដើម្បីត្រួតពិនិត្យកិច្ចការងារអនុវត្ត នាពេលកន្លងមក ផ្លាស់ប្ដូរយោបល់ ដកបទពិសោធន៍ អនុវត្តបន្ត ឈានទៅសម្រេចជោគជ័យបន្ថែមទៀត។ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង ដឹកនាំកិច្ចប្រជុំ បូកសរុបការងារប្រចាំខែ តុលា និងលើកទិសដៅការងារអនុវត្តបន្ត របស់ផែនការងារសេនាធិការ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។
កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី នាយ នាយរងការិយាល័យ នាយ នាយរងផ្នែកចំណុះឲ្យផែនការងារសេនាធិការ និងលោក លោកស្រីអធិការរង នាយ នាយរងផ្នែក ក្រុង-ស្រុកចូលរួមប្រមាណ ១២៥ នាក់ ។
បន្ទាប់ពីលោកវរសេនីយ៍ឯក ហួត សារ៉ាវុធ នាយការិយាល័យសរុបផែនការអានរបាយ
ការណ៍ បូកសរុបការងារប្រចាំខែ តុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៤ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពី កិច្ចប្រជុំរបស់សេនាធិការដ្ឋាន នាយកដ្ឋានកណ្តាល នាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង មានមតិបូកសរុបលើការងារ÷១.ពង្រឹងរបៀបរបបការងារជំនាញ,២.ពង្រឹងបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ,៣.សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកបដោយក្រមសីលធម៌ សម្រាប់កិច្ច សហការល្អ,៤.ត្រៀមខ្លួនរួចជាស្រេច រងចាំអនុវត្ត គោលការណ៍ បទបញ្ជា ផែនការថ្មីៗ ដែលថ្នាក់ដឹកនាំ ប្រគល់ជូន ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ។
ជាកិច្ចចុងក្រោយ លោកស្នងការរង ផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំការិយាល័យជំនាញនិងអធិការក្រុង-ស្រុក ទាំង ០៩ បន្តយកចិត្តទុកដាក់ការថែទាំសុខភាព ឲ្យបានល្អប្រពៃ មានអនាម័យជាចំបង ចូលរួមការងារសប្បុរសធម៌ ចេះជួយគ្នា នាគ្រាជួបទុក្ខលំបាក បញ្ហាជីវភាពខ្វះខាត ឬបញ្ហាសុខភាព សូមបងប្អូន ទំនាក់ទំនងមកថ្នាក់ដឹកនាំ អង្គភាព ដើម្បីប្រធានអង្គភាព មានមូលដ្ឋានដោះស្រាយ ជូនបងប្អូនបានទាន់ពេលវេលា ៕