General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តំណាងអញ្ជេីញ​ជួបសំណេះសំណាលជាមួយ​ កីឡាករទូក​ ង​ “ព្រះខ័ន​សឹកមហាជាមានជ័យបារមីបរិស័ទសាមគ្គី”​ ដែលជាទូក​ របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

Loading

បន្ទាយមានជ័យ​៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ បានចាត់តំណាងឱ្យ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារ អន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង និងសហការី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក​ ង​ “ព្រះខ័ន​សឹកមហាជាមានជ័យបារមីបរិស័ទសាមគ្គី”​ ដែលជាទូក​ របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ ត្រៀមចូលរួមប្រណាំងនៅដងស្ទឹងសិរីសោភ័ណ​ ក្នុងបរិវេណ​សាកលវិទ្យាល័យជាតិ​មានជ័យ​ ស្ថិតនៅភូមិបាណយ​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែ តុលា ឆ្នាំ២០២៤នេះ ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី​ វ៉ាត ចន្ថា ក៏បានធ្វើការពាំនផ្ដាំផ្ញើពីសំណាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ដល់កីឡាករទូក ង ទាំងអស់​ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព​ ដើម្បីដណ្តើមយកជ័យលាភី​ ជូនដល់អង្គភាព​ ជាពិសេសសុំឱ្យកីឡាករទាំងអស់មុនពេលប្រណាំងទូក​ ត្រូវថែរក្សាសុខភាពឱ្យបានល្អតាមរយៈការហូបស្អាត​ ផឹកស្អាត​ ប្រកបដោយអនាម័យ​ ចៀសវាងនូវការបរិភោគនៅអាហារដែលប៉ះពាល់ដល់សុខភាព​ ជាពិសេសការពិសារគ្រឿងស្រវឹងជាដេីម​។

ក្នុងការជួបសំណេះសំណាលនេះលោកឧត្តមសេនីយ៍ស្នងការ​ ក៏បានឧបត្ថម្ភ​នូវ​ ថវិកា ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) , អង្ករចំនួន ​២ការ៉ុង ​, ទឹកសុទ្ធសឹង្ហចំនួន ៥០យួរ , ​ខោអាវមួក ចំនួន ៧០កំប្លេ , ទឹកត្រី​ចំនួន៥យួរ,​ ទឹកស៊ីអ៉ីវចំនួន​៥យួរ​ , មីចំនួន ៦កេសតូច , ត្រី ខ ចំនួន ៦យួរ ដល់កីឡាករទូក ដេីម្បីប្រេីប្រាស់ការចំណាយប្រចាំថ្ងៃផងដែរ ៕