រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅការងារខែវិចិ្ឆកា ឆ្នាំ២០២៤ របស់នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ, ឯកឧត្តមប្រធាននាយកដ្ឋានទាំង៥រូប, អនុប្រធាននាយកដ្ឋានកណ្តាល២រូប ប្រធាន-អនុប្រធានលេខាធិការដ្ឋានចំនួន២រូប នៅនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅការងារខែវិចិ្ឆកា ឆ្នាំ២០២៤ របស់នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ និងលទ្ធផលការងារសម្រចបាន បញ្ហាប្រឈម និងសំណូមពររបស់នាយកដ្ឋានទាំង៥រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សូមថ្លែងអំណរគុណដល់ នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ពិសេសនាយកដ្ឋានទាំង៥ ចំពោះការបញ្ចេញមតិយោបល់ជាធាតុចូលដើម្បីប្រសិទ្ធភាពការងារ ពិសេសបង្ហាញពីការសាមគ្គីភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង ក៏បានឯកភាពតាមសំណូមពរ និងបានដោះស្រាយបញ្ហាប្រឈម និងទិសដៅដែលនាយកដ្ឋានទាំង៥បានលើកឡើង និងមានប្រសាសន៍ដឹកនាំបន្ថែមដល់ថ្នាក់ដឹកនាំនាយកដ្ឋានទាំង៥ ខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ឲ្យបានសម្រេចជោគជ័យបន្ថែមសម្រាប់ខែបន្តបន្ទាប់ទៀត ៕