General Commissariat of National Police
.

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ និងរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួស០៣នាក់ នៅស្រុកបវេល

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចផ្លូវលេខ១៦០T ភូមិព្រៃទទឹង១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូ និងរថយន្ត បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួស ០៣នាក់ (ធ្ងន់០១នាក់ និងស្រាល០២នក់) ។ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានរាយការណ៍ឲ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ ដោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JN-4191 បើកបរដោយឈ្មោះ លឹម លីហ្សា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិសង្កែវា ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (ស្លាប់នៅនិងកន្លែងកើតហេតុ) និងអ្នករួមដំណេីរឈ្មោះ ធី ធារ៉ា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិសង្កែវា ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (របួសធ្ងន់) បានបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុបានឡើងវ៉ារថយន្តមួយគ្រឿង ដែលបើកបរក្នុងទិសដៅស្របទិសគ្នា រួចទៅបុកនិងម៉ូតូមួយគ្រឿងដែលបើកបរច្រាស់ទិសគ្នាពីជើងទៅត្បូងបណ្ដាលអោយខ្ទៀតចូលទៅក្រោមរថយន្ត បណ្ដាលអោយគិនស្លាប់កន្លែងកើតហេតុ ។ ម៉ូតូនោះម៉ាកហុងឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខសៀមរាប 1Z-8171 បើកបរដោយឈ្មោះ រី ចាន់ទី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង (រងរបួសស្រាល) និងអ្នករួមដំណើរឈ្មោះ រី រិទ្ធី ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង (រងរបួសស្រាល) ។ រថយន្តមានម៉ាកហៃណូ (HINO TRACTOR HEAD) ពាក់ស្លាកលេខ ចង្កូតស្ដាំ KCHH-0405 ពណ៌ស អ្នកបើកបររត់គេចចេញពីកន្លែងកើតហេតុ ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបវេល បានបញ្ជាក់ថា ៖ អ្នកបើកបរម៉ូតូហុងដាឌ្រីមពាក់ស្លាកលេខ ភ្នំពេញ 1JN-4191 ឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលអោយជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងពេញទំហឹង ដែលបើកបរច្រាស់ទិសគ្នាពីជើងទៅត្បូងបណ្ដាលអោយខ្ទៀតចូលទៅក្រោមរថយន្តតែម្តង ។

បច្ចុប្បន្ន នគរបាលស្រុកបវេល កំពុងស្វែងរកជនបង្ក និងវត្ថុតាងបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយតាមនីតីវិធី ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕