រាជធានីភ្នំពេញ ៖ ល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមពិធីជប់លៀងជាកិត្តិយសជូនគណៈប្រតិភូ នៃព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និងឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ និងលោកជំទាវ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។