General Commissariat of National Police
.

តំណាងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខមន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម

Loading

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០:០០នាទី លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការីចុះសួរសុខទុក្ខ និងចូលរួមអបអរសាទចំពោះ លោកស្រីអនុសេនីយ៍ទោ រឿន សុអូន នាយរងផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដែលទើបសម្រាលបានកូនប្រុសមួយនាក់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥:២០នាទី និងបាននាំយកនូវថវិការឧបត្ថម្ភមួយចំនួនផងដែរ ៕