ឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញចុះសំណេះសំណាល និងត្រួតពិនិត្យ បេក្ខជន បេក្ខនារី ដែលបានមកទទួលពាក្យប្រឡងប្រជែង ជ្រើសរើសឱ្យចូលបំរើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់បំពេញបន្ថែម ឆ្នាំ២០២៤ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងត្រួតពិនិត្យរបៀបរៀបរយ នៃកិច្ចការរៀបចំសម្រាប់ការផ្ដល់ពាក្យជូនបេក្ខជន បេក្ខនារី ។
គួរបញ្ជាក់ផងដែរ ក្រសួងមហាផ្ទៃ បានសម្រេច ជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិ សម្រាប់បំពេញបន្ថែមថ្នាក់មន្ត្រីការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុងស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ចំនួន ៧២ កន្លែង រួមមាន ៖ ការិយាល័យជំនាញ ២០កន្លែង អធិការដ្ឋាននគរបាលក្រុង ស្រុក ១៥កន្លែង ប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ ៣៧ ចំនួនកន្លែង។
ចំពោះបេក្ខជន បេក្ខនារីទាំងអស់ ដែលបានមកស្នើសុំពាក្យប្រឡង តាមលក្ខខណ្ឌ នៃការជ្រើសរើសរបស់ក្រសួងមហាផ្ទៃ គឺតម្រូវឱ្យ ៖
១ ការិយាល័យជំនាញ និង អធិការដ្ឋាននគរបាលក្រុង ស្រុក
– បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ
– មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់នៅភូមិសាស្រ្តខេត្ត ឧត្តរមានជ័យ
– មានជីវប្រវិត្តច្បាស់លាស់ មានកិរិយាមាយាទល្អ និង ពុំធ្លាប់មានទោស
– មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង តេស្តរកសារធាតុញៀន)
– មិនមានស្លាកស្នាមសាក់
– បុរសមានកម្ពស់១,៧០ម៉ែត្រទ្បើង នារីមានកម្ពស់ ១,៦៥ម៉ែត្រទ្បើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់
– មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឫ សញ្ញាបត្រដែលមានតម្លៃស្មើ មានអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំ គិតត្រឹមថ្ងៃប្រទ្បងឫមានសញ្ញាបត្របរិញ្ញបត្រឫ សញ្ញាបត្រដែលមានតម្លៃស្មើរទ្បើងមានអាយុយ៉ាងច្រើនត្រឹម៣០ឆ្នាំ គិតត្រឹមថ្ងៃប្រទ្បង។
២ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់
– បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ
– មានទីលំនៅអចិន្ត្រៃយ៍ នៅភូមិសាស្រ្ត ឃុំសង្កាត់ ដែលមានការជ្រើសរើស ច្បាស់លាស់ និងភូមិសាស្រ្តខេត្ត ជាប់ព្រំប្រទល់
– មានជីវប្រវិត្តច្បាស់លាស់ មានកិរិយាមាយាទល្អ និង ពុំធ្លាប់មានទោស
– មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង តេស្តរកសារធាតុញៀន)
– មិនមានស្លាកស្នាមសាក់
– បុរសមានកម្ពស់១,៧០ម៉ែត្រទ្បើង នារីមានកម្ពស់ ១,៦៥ម៉ែត្រទ្បើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់
– មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឫ សញ្ញាបត្រដែលមានតម្លៃស្មើ មានអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំ គិតត្រឹមថ្ងៃប្រទ្បងឫមានសញ្ញាបត្របរិញ្ញបត្រឫ សញ្ញាបត្រដែលមានតម្លៃស្មើរទ្បើងមានអាយុយ៉ាងច្រើនត្រឹម៣០ឆ្នាំ គិតត្រឹមថ្ងៃប្រទ្បង។
+កាលបរិច្ឆេទផ្ដល់ពាក្យ ទទួលពាក្យ និងទីកន្លែង
– ផ្ដល់ពាក្យ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ ២៨ ខែតុលា ឆ្នាំ២០២៤
-ទទួលពាក្យចាប់ពីថ្ងៃទី ២៨ ខែតុលា ដល់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧ ០០ នាទី
-ទីកន្លែងផ្ដល់ និងទទួលពាក្យ នៅស្នងការដ្ឋាននគរបាលខេត្តឧតត្ដរមានជ័យ ។
បេក្ខជនទាំងអស់ ត្រូវបំពេញគ្រប់លក្ខខណ្ឌទើប ផ្ដល់ពាក្យជូន ៕