General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ មាស លឹមតុង អញ្ជើញបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ច​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល នៅស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង

Loading

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ច​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងតំណាងលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។

វគ្គបំប៉ននេះ មានការអញ្ជើញចូលរួមពី អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នងការរង នាយការិយាល័យ អធិការក្រុង-ស្រុក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងសិក្ខាកាម សរុបចំនួន១៧៩នាក់ ស្រី៣១នាក់ ក្នុងនោះសិក្ខាកាមចំនួន ៧៩នាក់ស្រី៣១នាក់៕