ខេត្តតាកែវ ៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្សតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងក្រុមការងារជាគណៈកម្មាការមកពីក្រសួងមហាផ្ទៃ អញ្ជើញត្រួតពិនិត្យលក្ខខ័ណ្ឌ ការរៀចំដំណើរការដល់បេក្ខជន បេក្ខនារី ដែលត្រូវមកដាក់ពាក្យស្នើសុំចូលរួមប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសបន្ថែម ចំនួន ១៣៥នាក់ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសូមបញ្ជាក់ជូនប្អូនៗយុវជន យុវនារីដែលមានបំណងចង់មកដាក់ពាក្យចូលប្រឡងប្រជែងជ្រើសរើសចូលជាមន្រ្តីនគរបាលខេត្តចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៨ ខែតុលាឆ្នាំ២០២៤ នឹងចាប់ផ្តើមទទួលពាក្យវិញថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៧ និងត្រូវបិទបញ្ចប់ផងដែរ៕