ខេត្តមណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកឧត្តមសេនីយ៍ត្រីឡេង សោភ័ណ្ឌ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងក្រុមកាងារ បានអញ្ជើញពិនិត្យការរៀបចំដំណើរការផ្ដល់ពាក្យចូលប្រឡងជូនបេក្ខជន និងបេក្ខនារី ដាក់ពាក្យប្រឡងក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ សម្រាប់បម្រើការនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។ គិតចាប់ត្រឹមចាប់ពីម៉ោង ៨ និង ០០នាទីព្រឹក មកដល់ម៉ោង ៤ និង០០នាទី រសៀល នេះបេក្ខជនបេក្ខនារី ដែលបានទទួលពាក្យ មានចំនួនសរុប ៤៧ ស្រី ១០នាក់ ។
ក្នុងនោះដែរក្រុមការងារជ្រើសរើសបានដំណើរការយ៉ាងរលូន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ត្រឹមត្រូវតាមលក្ខខណ្ឌ នៃការជ្រើសរើសដែលថ្នាក់លើបានកំណត់ផងដែរ ៕