ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ តាមប្រតិទិនក្នុងលិខិតរបស់គណៈកម្មការប្រឡងប្រជែងជ្រេីសរេីសក្របខណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស មានប្អូនៗយុវជនបានអញ្ជេីញមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីបានជួបជាមួយក្រុមការងារជ្រេីសរេីស ក្នុងការបំពេញនូវលក្ខខណ្ឌដូច មានចែងក្នុងលិខិតជូនដំណឹង ដេីម្បីបានទទួលពាក្យយកទៅបំពេញ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់ផ្តើមទទួលពាក្យ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៧ និង០០នាទី ត្រូវបិទបញ្ចប់៕