រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៦៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៦៥គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ១០៦គ្រឿង និងម៉ូតូ ២៥៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៨០គ្រឿង, រថយន្តធំ ៣ គ្រឿង, រថយន្តតូច ៦១គ្រឿង និងម៉ូតូ ២១៦គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២១ ថ្ងៃ ពីថ្ងៃទី១-២១ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៥,២១៣គ្រឿង, រថយន្តធំ ៩១គ្រឿង, រថយន្តតូច ១,៩៨៦គ្រឿង, ម៉ូតូ ៣,១៣៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៨៨៥គ្រឿង, រថយន្តធំ ៥៧គ្រឿង, រថយន្តតូច ១,២៩៨គ្រឿង និងម៉ូតូ ២,៥៣០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕