កំពត៖ ថ្ងៃចន្ទ ០៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងជាប្រធានអនុគណៈកម្មការ រៀបចំដំណើរការប្រឡងប្រជែងរើសក្របខ័ណ្ឌបំពេញជួស ប្រចាំឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តកំពត ។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំក្រុមការងាររៀបចំត្រួតពិនិត្យ វាស់កម្ពស់ ថ្លឹងទម្ងន់ ពិនិត្យកាយសម្បទា ធ្វើតេស្តទឹកនោមរកសារធាតុញៀន និងផ្តល់ពាក្យដល់បេក្ខជន បេក្ខនារី នៅសាលប្រជុំ ស្នងការដ្ឋានខេត្ត ៕