General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម គង់ អ៊ុល ទីប្រឹក្សាបច្ចេកទេស នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី

Loading

កណ្តាល ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងសហការី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម គង់ អ៊ុល ទីប្រឹក្សាបច្ចេកទេស នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវជាឳពុកក្មេករបស់ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តម គង់ អ៊ុល ទីប្រឹក្សាបច្ចេកទេស នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា និងសហការី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់ឯកឧត្តម គង់ អ៊ុល ទីប្រឹក្សាបច្ចេកទេស នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងបាននាំយកសាររំលែកទុក្ខ និងថវិកាចំនួន ២.០០០.០០០រៀល របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនគ្រួសារសពផងដែរ៕