General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ស ស៊ីណា អញ្ជើញចូលរួម ពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្ត ចំនួន ៧ ក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង

Loading

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា អញ្ជើញចូលរួម ពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី នៅ The Premier Sen Sok ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីបុណ្យកឋិនទានសាមគ្គីនេះ ដង្ហែទៅកាន់វត្តព្រះអង្គកងជុំ (វត្តព្រះអង្គខ្មៅ) ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប វត្តគិរីរុក្ខារាម (វត្តថ្មរមៀល) វត្តគិរីរុក្ខារាម ធ្លក វត្តប្រាសាទារាម (វត្តប្រាសាទត្បែង) វត្តគិរីធម្មបទ (វត្តខ្លាកូនថ្មី) ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងវត្តទួលត្រាស់ វត្តពោធិអណ្តែតមានជ័យ (វត្តជីកដា) ស្ថិតនៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង៕