រាជធានីភ្នំពេញ៖ រយៈពេលពីរថ្ងៃ នៃព្រឹត្តិការណ៍ប្រកួតយុទ្ធគុណចម្រុះបុរាណខ្មែរ ដណ្ដើមពានរង្វាន់សម្ដេចបវរធិបតី គឺថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៤ ក្រុមការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត បានចុះធ្វើការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន App NoDrug៖ https://nodrugsnacd.com/download និងការទាញយកApp NoDrug មកប្រើប្រាស់ដល់សាធារណៈជននិងគ្រួសារកីឡានៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានអនុគណៈកម្មការ ជំរុញការប្រើប្រាស់ និងបង្កើតមាតិកាបានប្រាប់ឲ្យដឹងថា សាធារណជនក៏ដូចជាក្រុមគ្រួសារកីឡាករកីឡាការិនី ដែលបានចូលរួមប្រកួតនិងគាំទ្រក្នុងព្រឹត្តិការណ៍ខាងលើ មានការចាប់អារម្មណ៍ពីអត្ថប្រយោជន៍ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានបំពាក់នៅមុខងារសំខាន់ៗជាច្រើនរួមមានចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ពិសេសមុខងាររាយការណ៍ដោយរក្សាការសម្ងាត់និងទទួល បានការដោះស្រាយដោយប្រសិទ្ធភាពរាល់ ករណីគ្រឿងញៀនហើយពួកគាត់បានទាញយកApp NoDrugមកប្រើប្រាស់ និងបន្តផ្សព្វផ្សាយដល់សមាជិកក្រុមគ្រួសាររបស់ពួកគាត់ឲ្យចូលរួមប្រើប្រាស់ App Nodrug ទាំងអស់គ្នា ។
ឧត្តមសេនីយ៍ឯកលឹម តុងហួត បន្ថែមថាព្រឹត្តិការណ៍ខាងលើនេះ នឹងបន្តរហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ហើយក្រុមការងាររបស់លោកនឹងបន្តផ្សព្វផ្សាយផងដែរ ៕