General Commissariat of National Police
.

អធិការនគរបាលស្រុកស្វាយជ្រំ ចុះសួរសុខទុក្ខមន្ត្រី មានជំងឺសម្រាកព្យាបាល នៅគេហដ្ឋាន

Loading

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងក្រោមឱវាទនាំយកថវិកា និងសម្ភារមួយចំនួន ទៅសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ម៉ៅ វីរ: មន្ត្រីផ្នែកប្រឆាំងគ្រឿងញៀន មានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បាននាំសម្ភារមួយចំនួនរួមមាន៖
-ទឹកសុទ្ធវីតាល់១កេស
-មី១កេស
-ថវិកា២៩៥,០០០រៀល
ថវិកានេះ បានមកពីការចូលរួមពីកងកម្លាំង នៅអធិការដ្ឋាននគរបាលស្រុក និងនៅតាមប៉ុស្តិ៍ទាំង១៦៕