កំពង់ស្ពឺ ៖ នៅសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំតូច មានកិច្ចប្រជុំរវាងក្រុមការងាររបស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ លេីនីតិវិធីប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ឆ្នាំ២០២៤។
កិច្ចប្រជុំដោយមានការចូលរួមពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្តកំពង់ស្ពឺ និងលោកវរសេនីយ៍ឯក លីម សុង ជាតំណាងក្រុមការងារអគ្គនាយកដ្ឋានធនធានមនុស្ស លោកស្នងការរង ផែនធនធានមនុស្ស លោកនាយ -នាយរងការិយាល័យបុគ្គលិក លោកនាយការិយាល័យបណ្ដុះបណ្ដាល លោកនាយការិយាល័យផ្សព្វផ្សាយអប់រំ លោកនាយការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀន លោកនាយការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា លោកនាយរងការិយាល័យចរាចរណ៍ផ្លូវគោក ព្រមទាំងមន្ត្រីនគរបាលចំណុះការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺជាច្រើនរូបទៀត៕