General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ឡុង.គីម ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចលេខ ៦៤៧២.សសរ ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ

Loading

ខេត្តកំពត ៖ ថ្ងៃសុក្រ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨និង៣០ នាទីព្រឹក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ឡុង.គីម ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចលេខ ៦៤៧២.សសរ ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពី ការចាត់តាំងសមាសភាពអនុគណកម្មការ និងក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបប្រើការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពត និងសេចក្តីណែនាំលេខ ០៦៦សណន ចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីយន្តការនិងនីតិវិធីនៃការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤។
សមាសភាពចូលរួមមាន លោកស្នងការរង លោកនាយការិយាល័យ លោក លោកស្រីនាយរងការិយាល័យ លោក លោកស្រីនាយ នាយរងផ្នែកនិងមន្ត្រីការិយាល័យពាក់ព័ន្ធ សរុបចំនួន ៥៥ នាក់ ស្រីចំនួន ១០ នាក់៕