General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា 

Loading

ខេត្តព្រះវិហារ ៖ នាព្រឹក.ថ្ងៃ សុ្រក ០១ រោច ខែ អស្សុច ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីភាព និងដឹកនាំលោក លោកស្រីស្នងការរង លោកអនុផែន លោក លោកស្រីនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្រ្តីក្រោមឱវាទចំនួន ២៩១នាក់ ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រោយពីចប់ការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានធ្វើការផ្សព្វផ្សាយផែនការផ្សេងៗរបស់ស្នងការដ្ឋាន និងពង្រឹងដល់មន្រ្តីនគរបាលទាំងអស់ ឲ្យយកចិត្តទុក្ខដាក់គោរពវិន័យ ខិតខំរៀនសូត្រដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងខិតខំបម្រើប្រជាពលរដ្ឋ ខិតខំការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។ ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានធ្វើការគោតសសើរដល់កងកម្លាំងទាំងអស់ដែលតែងតែខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរ៕