General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ប្រជុំរៀបចំការប្រឡងប្រជែងជ្រេីសរេីសក្របខ័ណ្ឌមន្រ្តីនរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រេីការងារ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Loading

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំក្នុងបរិវេណស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំដំណេីរការរៀបចំការ ប្រឡងប្រជែងជ្រេីសរេីសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រេីការងារនៅស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ បង។

ចូលរួមក្នុងកិច្ចប្រជុំនេះ មានលោក លោកស្រី ស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ អធិការនគរបាលក្រុងស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រេីនទៀត៕