General Commissariat of National Police
.

ផែនការងារអន្តោប្រវេសន្តប្រជុំផ្សព្វផ្សាយការធ្វើបច្ចុប្បន្នភាពនិងបញ្ជីគ្រប់្រគ្រងជនបរទេសអន្តោប្រវេសន្ត នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

Loading

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ផែនការងារអន្តោប្រវេសន្តបានបើកកិច្ចប្រជុំផ្សព្វផ្សាយការធ្វើបច្ចុប្បន្នភាពនិងបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត នៅបន្ទប់ប្រជុំផែនការងារអន្តោប្រវេសន្ត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានអន្តោប្រវេសន្តនិង ជនភៀសខ្លួន លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន្ត តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងជំនួយការដឹកនាំផែនការងារអន្តោប្រវេសន្ត នាយ នារងការិយាល័យជំនាញទ ចំណុះផែន លោកអធិការរង ទទួលការងារអន្តោប្រវេសន្តនិងសន្តិសុខ នៃអធិការដ្ឋាននគរបាល ស្រុក ក្រុង ទាំង០៩ ព្រមទាំងលោកប្រធានសមាគមន៍ជនជាតិវៀតណាម ប្រចាំខេត្តបន្ទាយមានជ័យផងដែរ ។

លោកឧត្តមសេនីយ៍ទោ សួន សុជាតិ សួន សុជាតិ ប្រធាននាយកដ្ឋានអន្តោប្រវេសន្តនិងជនភៀសខ្លួន បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ មានគោលបំណងធ្វើបច្ចុប្បន្នភាព បញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងផ្សព្វផ្សាយ លិខិតបទដ្ឋាននានា ពាក់ព័ន្ធការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ ៕