General Commissariat of National Police
.

លោកឧត្ដមសេនីយ៍ទោ ខូវ លី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃ ស្ដីពីការចាត់តាំងសមាសភាពអនុគណៈកម្មការ និងក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៤ ឲ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ

Loading

ឧត្ដរមានជ័យ ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ និងជាប្រធានអនុគណៈកម្មការផ្តល់ពាក្យ ទទួលពាក្យនិងរៀបចំមណ្ឌលប្រឡង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃ ស្ដីពីការចាត់តាំងសមាសភាពអនុគណៈកម្មការនិងក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៤ ឲ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក និងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ។

កិច្ចប្រជុំនេះ លោកស្នងការ និងជាប្រធានអនុគណៈកម្មការផ្តល់ពាក្យ ទទួលពាក្យនិងរៀបចំមណ្ឌលប្រឡងបានជំរុញឲ្យក្រុមការងារបច្ចេកទេសត្រូវបំពេញការងាររបស់ខ្លួនឲ្យបានម៉ឹងម៉ាត់ច្បាស់លាស់ ប្រកបដោយតម្លាភាពប្រសិទ្ធភាពខ្ពស់ជាពិសេសឲ្យស្របតាមគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា: កាលបរិច្ឆេទការផ្តល់ពាក្យប្រឡងគឺចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ និងការទទួលពាក្យប្រឡងចាប់ពីថ្ងៃទី២៨ ខែតុលា រហូតដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការនៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ៕