BEIRUT, June 12 (Reuters) – ប្រភពសន្តិសុខ០៣ បាននិយាយថា កាលពីល្ងាចថ្ងៃអង្គារ អ៊ីស្រាអែលវាយប្រហារទៅលើភូមិ Jouya ស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់ ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុម Hezbollah និងយុទ្ធជន ០៣នាក់របស់ក្រុមប្រដាប់អាវុធលីបង់។
ក្រុម Hezbollah បានបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការ ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកមានឈ្មោះ Taleb Abdallah ដែលត្រូវបានគេស្គាល់ថា Abu Taleb។
ប្រភពសន្តិសុខបានប្រាប់សារព័ត៌មានរ៉យទ័រថា លោក Abu Taleb គឺជាសមាជិកជាន់ខ្ពស់បំផុតនៃក្រុម ដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ រវាងអ៊ីស្រាអែល និងក្រុម Hezbollah ដែលមានរយៈពេល ០៨ខែ។ លោកត្រូវបានប្រភពកំណត់អត្តសញ្ញាណថា ជាមេបញ្ជាការរបស់ក្រុមប្រចាំតំបន់កណ្តាលនៃព្រំដែនភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទ៊ីប។
ដោយឡែកមិនមានការអត្ថាធិប្បាយភ្លាមៗ ពីយោធាអ៊ីស្រាអែលទេ។
ប្រភពសន្តិសុខបាននិយាយថា សមាជិកក្រុម Hezbollah ទាំង០៤នាក់នោះកំពុងស្ថិតក្នុងកិច្ចប្រជុំ ហើយហាក់ដូចជាត្រូវបានគេកំណត់គោលដៅវាយប្រហារ។