General Commissariat of National Police
.

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្ត ទូកដចម្លងដឹកអ្នកដំណើរ

Loading

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្ត ទូកដចម្លងដឹកអ្នកដំណើរ នៅចំណុចភូមិចុងកោះ និងភូមិកណ្តាលស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

+ បានផ្សព្វផ្សាយអប់រំណែនាំ ៖
១.មិនបើកបរក្នុងស្ថានភាភស្រវឹង
២.មុនចេញដំណើរម្ចាស់កាណូតត្រូវមានឧបករណ៍សង្រ្គោះដូចជា៖ ពោងសង្រ្គោះ ,ម៉ាសុីនបូមទឹក,បំពង់ពន្លត់អគ្គីភ័យដាក់ តាមកាណូត និងអ្នករួមដំណើរត្រូវតែពាក់អាវពោងទាំងអស់គ្នា។
៣.មិនត្រូវដាក់សម្ភារៈរឺទំនិញផ្សេងៗនិងមនុស្សលើសចំណុះ ។
៤.កាណូតដែលពុំទាន់មានឯកសារគ្រប់គ្រាន់ត្រូវទៅបំពេញបែបបទនៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តឲ្យបានត្រឹមត្រូវតាមលក្ខណៈច្បាប់ ។
៥-គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា, ទូកដចម្លងកែច្នៃខុសបច្ចេកទេសយកមកប្រើប្រាស់ជានាវា, ទូកដចម្លង៕