General Commissariat of National Police
.

ស្នងការដ្ឋាននគរបាលខេត្តកំពត រៀបចំពិធីប្រគល់-ទទួល ថវិកាគោលនយោបាយរបស់ សមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារសពមន្ត្រីនគរបាលបំរើការងារមរណៈចំនួន ០១នាក់ និងមន្ត្រីនគរបាលចូលនិវត្តន៍មរណៈចំនួន ០២នាក់

Loading

ខេត្តកំពត៖ ថ្ងៃអង្គារ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩៖០០នាទីព្រឹក នៅស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំពិធីប្រគល់-ទទួល ថវិកាគោលនយោបាយរបស់ សមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារសពមន្ត្រីនគរបាលបំរើការងារមរណៈចំនួន ០១នាក់ និងមន្ត្រីនគរបាលចូលនិវត្តន៍មរណៈចំនួន ០២នាក់។ ទឹកប្រាក់ដែលទទួលបាននៅក្នុង១គ្រួសារមានចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) ទឹកប្រាក់សរុបទាំងអស់មានចំនួន១៨.០០០.០០០៛( ដប់ប្រាំបីលានរៀលគត់)។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានវត្តមានអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ បុគ្គលិក ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី ឡុង គីម បានសំដែងនូវការដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក និងបានពាំនាំពាក្យផ្តាំផ្ញើរបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ ជូនដល់បងប្អូន ក្រុមគ្រួសារមន្ត្រីនគរបាល ដោយបន្តយកចិត្តទុកដាក់ អប់រំកូនចៅ និងថែរក្សា សុខភាព អនាម័យ ដើម្បីជៀសវាងឆ្លងនូវជំងឺផ្សេងៗ ៕