BLANTYRE, Malawi, June 11 (Reuters) – កាលពីថ្ងៃអង្គារ ប្រធានាធិបតីលោក Lazarus Chakwera បាននិយាយថា អនុប្រធានាធិបតីលោក Saulos Klaus Chilima និងមនុស្ស០៩នាក់ ផ្សេងទៀត រួមទាំងអតីតជំទាវទីមួយ Shanil Dzimbiri ត្រូវបានស្លាប់នៅពេលយន្តហោះយោធាដែលពួកគេកំពុងធ្វើដំណើរបានធ្លាក់។
កាលពីថ្ងៃចន្ទ យន្តហោះបានបាត់ដំណឹងពេលដែលដឹកលោក Chilima ដែលជាបេក្ខជនដ៏មានសក្តានុពលនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។
នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ លោក Chakwera បាននិយាយថា “ខ្ញុំមានការសោកស្ដាយជាខ្លាំង ខ្ញុំសោកស្ដាយក្នុងការជូនដំណឹងដល់ប្រជាជនទាំងអស់ថា ហេតុការណ៍នោះបានក្លាយជាសោកនាដកម្មដ៏គួរឲ្យភ័យខ្លាច០១។ ក្រុមរុករក និងជួយសង្គ្រោះបានរកឃើញយន្តហោះនៅជិតខ្ពង់រាប០១។ ពួកគេបានរកឃើញ យន្តហោះត្រូវបានបំផ្លាញទាំងស្រុងដោយគ្មានអ្នកនៅរស់រានមានជីវិត”។
យន្តហោះបានចាកចេញពីរដ្ឋធានី Lilongwe នៅម៉ោង ០៩៖១៧ ព្រឹកថ្ងៃច័ន្ទ ប៉ុន្តែមិនអាចចុះចតនៅអាកាសយានដ្ឋាន Mzuzu ដូចដែលបានគ្រោងទុកនៅម៉ោង ១០៖០២ ព្រឹក ដោយសារភាពមើលមានកម្រិតទាប។
យន្តហោះត្រូវបានបញ្ជាឲ្យត្រឡប់ទៅរដ្ឋធានី Lilongwe វិញ ប៉ុន្តែបានរ៉ាដាត្រូវបានបិទ ហើយអាជ្ញាធរអាកាសចរណ៍មិនអាចទាក់ទងជាមួយបានឡើយ។
លោក Chakwera បាននិយាយថា អ្នកដំណើរទាំងអស់នៅលើយន្តហោះត្រូវបានស្លាប់ដោយការប៉ះទង្គិច និងយោធាកំពុងនាំយកសាកសពត្រឡប់ទៅរដ្ឋធានីវិញ។