General Commissariat of National Police
.

នាយករដ្ឋមន្ត្រីចិនសង្ឃឹមថា ជប៉ុន និងចិនអាចជួបពិភាក្សាក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីរក្សាទំនាក់ទំនងទ្វេភាគី

Loading

BEIJING, Oct 11 (Reuters) – ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នាយករដ្ឋមន្ត្រីចិនលោក Li Qiang បាននិយាយថា លោកសង្ឃឹមថា ជប៉ុនអាចជួបពិភាក្សាជាមួយប្រទេសចិនក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីរក្សាទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំង០២ ព្យាយាមបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់។យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ដែលបានចុះផ្សាយនៅថ្ងៃសុក្របានឱ្យដឹងថា នៅក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba កាលពីថ្ងៃព្រហស្បតិ៍នៅខាងក្រៅកិច្ចប្រជុំកំពូល លោកLi ក៏បានលើកឡើងផងដែរថា លោកសង្ឃឹមថាប្រទេសចិន និងជប៉ុនអាចបន្តពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។
លោកបានកត់សម្គាល់ថា ប្រទេសទាំង០២ គួរតែរួមគ្នាការពារស្ថិរភាព និងលំហូររលូននៃសង្វាក់ឧស្សាហកម្ម ការផ្គត់ផ្គង់ និងប្រព័ន្ធពាណិជ្ជកម្មសេរីសកល។
លោកបានធ្វើការអត្ថាធិប្បាយបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ដែលបានធ្វើឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។